Your cart is currently empty!
គ្រប់គ្រងមុខតំណែង
ការគ្រប់គ្រងមុខតំណែង (Position Management) គឺជាដំណើរការដែលទាក់ទងនឹងការកំណត់ និងការគ្រប់គ្រងមុខតំណែងក្នុងអង្គភាព ឬក្រុមហ៊ុនដើម្បីធានាថាអង្គភាពមានការរៀបចំនិងត្រឹមត្រូវក្នុងការបែងចែកការងារ និងធានាថាមានការផ្ដល់ឱ្យនិយោជិកនូវតួនាទីដែលសមស្របសម្រាប់ជំនាញ និងការអភិវឌ្ឍន៍របស់ពួកគេ។
ការគ្រប់គ្រងមុខតំណែង មានដូចតទៅ:
- អត្តលេខ
- ឈ្មោះ
- កម្រិត
- កម្រិតរបាយការណ៍
- បុគ្គលិក

បង្កើតមុខដំណែង
ដើម្បីបង្កើតមុខតំណែងបាន ត្រូវចុចលើប៊ូតុង “បង្កើត” នៅខាងលើបញ្ជីមុខតំណែង។
ព័ត៌មានចំបាច់ដើម្បីបង្កើតមុខតំណែងមានដូចជា៖
- អត្តលេខ
- ឈ្មោះ (ភាសាខ្មែរ និងភាសាអង់គ្លេស)
- ការពិពណ៌នា
- លំដាប់តម្រៀប
- កម្រិត
- ឈ្មោះ
- បន្ទាប់មកចុចប៊ូតុង “ រក្សាទុក” ដើម្បីរក្សាទុក។

មើលមុខដំណែង
ដើម្បីមើលព័ត៌មានមុខតំណែងបានចុចលើ “សញ្ញាចុចបី” បន្ទាប់មកជ្រើសរើសពាក្យ “មើល” ក្រោយពីនោះ នឹងបង្ហាញគ្រប់ព័ត៌មានទាំងអស់របស់មុខតំណែង។

កែប្រែមុខដំណែង
ដើម្បីកែប្រែមុខតំណែងបាន ត្រូវចុចលើ “សញ្ញាចុចបី” បន្ទាប់មកជ្រើសរើសពាក្យ “កែប្រែ” ។
ទិន្នន័យដែលអាចកែប្រែបានមានដូចជា ៖
- អត្តលេខ
- ឈ្មោះ (ភាសាខ្មែរ និងភាសាអង់គ្លេស)
- ការពិពណ៌នា
- លំដាប់តម្រៀប
- កម្រិត
- ឈ្មោះ
- បន្ទាប់មកចុចប៊ូតុង “ រក្សាទុក” ដើម្បីរក្សាទុក។
